khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ JDS ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតលាភីអាហារូបករណ៍ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស (Japanese Human Resource Development Project) ហៅកាត់ថា “JDS” ចំនួន២៦រូប ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមសាកលវិទ្យានានា នៅប្រទេសជប៉ុន។
    សូមជម្រាបថា កម្មវិធីអាហារូបករណ៍JDSនេះ បានបង្កើតឡើងសម្រាប់មន្រ្តីរាជការនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ គិតមកដល់បច្ចុប្បន្នមាននិស្សិតចំនួនប្រមាណជាង៥០០នាក់ ដែលបានទៅសិក្សាក្រោមកម្មវិធីនេះ។ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២៣ មានមន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនិស្សិតចំនួន ២៦នាក់ ដែលនឹងត្រូវសិក្សាលើមុខជំនាញចំនួន ០៨ ដូចជា អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍វិស័យឯកជន លើកកម្ពស់គុណភាពអប់រំ អភិវឌ្ឍន៍ កសិកម្ម និងអភិវឌ្ឍន៍ជនបទ លើកកម្ពស់ បរិស្ថានរស់នៅទីក្រុង លើកកម្ពស់ប្រព័ន្ធ ថែទាំសុខភាព និងសន្តិសុខ សង្គម លើកកម្ពស់ មុខងាររដ្ឋបាលសាធារណៈ និង កសាង ទំនាក់ទំនងអន្តរជាតិ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail